ព័ត៌មានជាតិ

រថយន្ត ដឹកសម្ភារៈធ្វើម្ហូបការ បើកលឿនដល់ផ្លូវកោង ក្រឡាប់ រងរបួសធ្ងន់ស្រាល ជាច្រើននាក់

កោះកុង : នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨និង១៥នាទីព្រឹក មានករណី ក្រឡាប់រថយន្ត ដឹកសម្ភារៈធ្វើម្ហូបការ លើវិថីព្រឹទ្ធាចារ្យ សាយ ភូថង នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បណ្តាលឲ្យមនុស្សប្រុសស្រី ១៤នាក់ រងរបួសធ្ងន់ស្រាល។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក ម៉ាក KIA ពណ៌ ខៀវ ពាក់ស្លាកលេខ ២O ៨០៧៤ ភ្នំពេញ បើកបរទិសដៅដឹករោងការ និងសំភារះធ្វើម្ហូបការ ពីរស្រុកស្រែអំបិល ទៅស្រុកគីរីសាគរ ក្រឡាប់លើថ្នល់ដោយខ្លួនឯង បណ្តាលអោយរងរបួសមនុស្សចំនួន ១៤នាក ស្រី ៤នាក់ របួសធ្ងន់ ០២នាក់ ស្រី ០១នាក់ ។

មូលហេតុ : បើកបរក្នុង ស្ថានភាព ល្បឿនលឿន ត្រង់ ចំណុច ផ្លូវកោង ។
១ – អ្នកបើកបរឈ្មោះ ប៊ូ យូសៀន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំង ឃុំ ស្រែអំបិលស្រុកស្រែអំបិល ខេត្តកោះកុង។
២- ឈ្មោះ ថា ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស្រែអំបិល ។
៣- ឈ្មោះ ឆក ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៤- ឈ្មោះ ពៅ ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៥- ឈ្មោះ ចក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៦- ឈ្មោះ ផៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៧- ឈ្មោះ ព្រែក ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៨- ឈ្មោះ ផែន ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅ រាជធានីភ្នំពេញ ។
៩- ឈ្មោះ ណាត ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅរាជធានីភ្នំពេញ ។
១០- ឈ្មោះ វី ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅរាជធានីភ្នំពេញ ។
ជនរងគ្រោះ ស្រី ៤នាក់ទៀតមិនស្គាល់ឈ្មោះ បញ្ជូនទៅមន្ទីរពេទ្យ មុនកំលាំងជំនាញទៅដល់ ។

  • ជនរងគ្រោះខាងលើ យើងបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក តាមរយះ រថយន្តសង្គោះ អណ្តូងទឹក និងរថយន្តសង្គោះថ្មស រថយន្ត ខូចខាតធ្ងន់ យើងយកមករក្សាទុកនៅអធិការដ្ឋាន រងចាំការដោះស្រាយ ។
To Top