ព័ត៌មានជាតិ

ប្រធានាធិបតីអាមេរិក សម្រេចលើកពេល កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាល នៃវីរុសកូរ៉ូណា

ភ្នំពេញ៖ លោក ដូ ណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចលើកពេល កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីផ្ដោតការយកចិត្តទុកដាក់ ទៅលើការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃវីរុសកូរ៉ូណា ។

តាមការគ្រោងទុកមេដឹកនាំកំពូលៗ នៃបណ្ដាប្រទេសសមាជិកអាស៊ាន នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ នៅឡាសវេហ្គាស ។

យោងតាមលិខិតរបស់លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជា ប្រចាំអាមេរិក ផ្ញើជូនលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី២៨ កុម្ភៈ បានឲ្យដឹងថា លោក David Stilwell ឧបការីរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក និងលោក Matthew Pottinger ឧបការីរបស់ប្រធានាធិបតី បានជម្រាបជូនឯកអគ្គរាជ/រដ្ឋទូតអាស៊ាន តាមរយៈកិច្ចប្រជុំតាមទូរស័ព្ទ នៅថ្ងៃទី២៨ កុម្ភៈ វេលាម៉ោង ៦៖២៥នាទីល្ងាចថា ប្រធានាធិបតី ដូ ណាល់ត្រាំ បានសម្រេចលើកពេល កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដើម្បីផ្ដោតការយកចិត្តទុកដាក់ ទៅលើការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃវីរុសកូរ៉ូណា ។

To Top