ភ្នំពេញ៖ លោកកឹម សុខា បានរំលឹក និងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលបានចូលរួមចំណែក ធ្វើវិភាគទានដ៏មានតម្លៃដល់ដំណើរការស្វែងរកសន្តិភាព និងការបន្តគាំទ្រដល់ការស្តារនិងស្ថាបនាកម្ពុជា ។
ជាពិសេសដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស-សេរីភាពជាមូលដ្ឋាន នៅកម្ពុជា។
នេះជាការលើកឡើងរបស់លោក ក្នុងជំនួបជាមួយលោក Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីអូស្រ្តាលី កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
ជាមួយគ្នានេះ ឯកអគ្គរាជរដ្ឋទូត បានជម្រាបថា ស្ថានទូតអូស្រ្តាលី បានសង្កេត និងបន្តតាមដានការដល់ដំណើរការ សវនការរបស់លោក កឹម សុខា ជាប់ជាប្រចាំ៕

