ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី៖ យុវជនដើម្បីវប្បធម៌ជាតិ ទាល់តែចេះថ្លឹងទង្វើផ្ទាល់ខ្លួន និងការជះឥទ្ធិពលចំពោះសិល្បៈ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា យុវជនដើម្បីវប្បធម៌ជាតិទាល់តែ យុវជនចេញថ្លឹងថ្លែងរវាងទង្វើផ្ទាល់ខ្លួន និងផលជះនៃទង្វើនោះ ចំពោះសិល្បៈវប្បធម៌ជាតិខ្លួន។

លោកបានលើកឡើងយ៉ាងដូច្នេះ យុវជន ដើម្បីវប្បធម៌ជាតិ ជាអ្វី? លោកថា “ចំពោះខ្ញុំ ក្នុងន័យជាក់លាក់មួយ វាជាការចេះថ្លឹងថ្លែងរវាងទង្វើផ្ទាល់ខ្លួន និងផលជះនៃទង្វើនោះ ចំពោះសិល្ប:វប្បធម៌ជាតិខ្លួន”។

លោកបន្តថា រាជរដ្ឋាភិបាលតែងតែគាំទ្រ និងបានផ្តល់ឤទិ ភាពខ្ពស់ចំពោះវិស័យវប្បធម៌ ដោយចាត់ទុកវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិ។ លោកថា ដូច ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអប អរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ ឆ្នាំ២០២០ ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់​ ចំពោះការរក្សាតម្លៃនៃវប្បធម៌ ដោយបានដាក់ចេញចំណាត់ការជាបន្តបន្ទាប់ មិនអនុញ្ញាតឲ្យរាល់សកម្មភាព ទាំងឡាយណានាំឲ្យវប្បធម៌ជាតិអាប់ឱន អាចប្រព្រឹត្តទៅបានក្នុងសង្គមឡើយ។

លោកក៏បានលើកឡើងថា ចំណាត់ការដែលបានដាក់ចេញ នេះ គឺជាការដាស់តឿន ចំពោះអ្នកទាំងឡាយណាដែលកំពុង លង់ក្នុងទង្វើមិនសមរម្យរបស់ខ្លួន ដើម្បីតែប្រយោជន៍ខ្លួន ឲ្យមានការភ្ញាក់រលឹកអំពី សកម្មភាពរបស់ពួកគេបាន ប្រាសចាកសីលធម៌នៃការរស់នៅ ក្នុងសង្គមខ្មែរហើយអាចឈាន ទៅដល់បាត់អត្តសញ្ញាណជាតិ របស់ខ្លួនផងដែរ។

លោកបញ្ជាក់ថា «ក្នុងនាមជាប្រជាជាតិខ្មែរ យើងអាចចូលរួមអភិរក្សវប្បធម៌ ក្នុងទម្រង់ផ្សេងៗគ្នា តាមលទ្ធភាពដែលយើងមាន។ យើងទាំងអស់គ្នា ជាអ្នកបន្តវេនក្នុងកា រថែ រក្សា និងលើកតម្កើនវប្បធម៌របស់យើង។ ដូចនេះសូមយុវជន ទាំង អស់ស្វែងយល់ឲ្យច្បាស់​ នូវអ្វីដែលជាទង្វើរបស់ខ្លួន ហើយអ្វីដែលជាវប្បធម៌បរទេស ដើម្បីជៀសវាងការភ្លេច ឬបាត់បង់អ្វីដែលជាមរតកខ្លួនឯង»។

លោក ហ៊ុន ម៉ានី បន្ថែមថា ការចេះថ្លឹងថ្លែង ពិចារណាចំពោះសកម្មភាព ឬកាយវិការរបស់ខ្លួនជាលក្ខណៈបុគ្គល គឺជាការចូលរួមចំណែក ក្នុងរក្សាតម្លៃនៃវប្បធម៌ ព្រោះភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គម​ ដែលស្តែងចេញពីទង្វើបុគ្គល នឹងប៉ះពាល់និរន្តភាពនៃវប្បធម៌៕

ដោយ ស សំណាង

To Top