ព័ត៌មានជាតិ

ពលរដ្ឋខេត្តកំពង់ឆ្នាំង -ពោធិ៍សាត់-បាត់ដំបង នឹងទទួលប្រយោជន៍ច្រើន ពីគម្រោងស្រោចស្រព រំដោះទឹកទាំង៦ របស់ជប៉ុន

ភ្នំពេញ៖ បន្ទាប់ពីគម្រោងស្ដារឡើងវិញ នូវប្រព័ន្ធស្រោច ស្រពនិងរំដោះទឹកនៅ ខាងលិចបឹងទន្លេសាប ទាំង៦របស់ជប៉ុន ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់ និងបាត់ដំបង ធ្វើរួចរាល់ហើយ ប្រជាពលរដ្ឋដែលជាប្រជាកសិករ នឹងទទួលបានផលប្រយោជន៍ ជាច្រើនក្នុងការបង្កបង្កើន ផល។ នេះបើតាមការអះអាងរបស់ លោក Akio Yamashita ប្រធានគម្រោងស្ដារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងរំដោះទឹកប្រចាំខេត្តទាំង៣។

គម្រោងទាំង៦នោះរួមមាន ៖ ២គម្រោងស្ថិតក្នុងខេត្ត បាត់ដំបង (អនុគម្រោងរាមគុននិងប្រឡាយពោធិ៍), ៣គម្រោង ស្ថិតក្នុងខេត្តពោធិ៍(អនុគម្រោងវត្តលួង ,វត្តជ្រេនិងអនុគម្រោងលំហាច) និង១គម្រោងទៀតស្ថិតក្នុងខេត្តកំពង់ឆ្នាំង (អនុគម្រោងលំហាច)។ គម្រោងទាំង៦នេះ ស្រោចស្របផ្ទៃដីដាំដុះប្រមាណជា ១៣០០០ហិកតា។

ក្នុងសេចក្ដីសង្ខេបអំពីគម្រោង ចេញផ្សាយនៅថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០ លោក Akio Yamashita បានថ្លែងថា “តំបន់ទាំងនោះទិដ្ឋផលស្រូវដំបូងឡើយមិនទាន់មានគម្រោង បង្កបង្កើនផលបានតែ ២តោនតែប៉ុណ្ណោះ តែក្រោយពីមានមានគម្រោងនេះ ពួកគេនឹងទទួលបានផលច្រើន ដែលរហូតទៅដល់ ៤តោនក្នុង១ហិកតា ដូច្នេះចំណូលរបស់កសិករ អាចកើនហើយចំណូលក៏បានច្រើន”។

លោកបន្តថា បន្ទាប់ពីគម្រោងនេះធ្វើរួចរាល់ ប្រជាកសិករក្នុងតំបន់ទាំង៣ អាចធ្វើស្រូវបាន ២ដងក្នុងមួយរដូវ ផងដែរ។

សូមបញ្ជាក់ថា គម្រោងទាំង៦ខាងលើ គិតមកដល់ពេលនេះសម្រេច បានប្រមាណជា ៨០ទៅ៩០ភាគរយហើយ ។ សម្រាប់ការសាងសង់ចំណាយ ថវិកាប្រមាណជា ៦០លានដុល្លារ៕

ដោយ៖ ធី លីថូ

To Top