ព័ត៌មានជាតិ

ក្រសួងសុខាភិបាល កំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការបំភ្លឺពាក់ព័ន្ធ កូវីដ១៩ និងការដួលសន្លប់ ឬដួលស្លាប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពីបំភ្លឺសំនួរពាក់ព័ន្ធនឹង ជំងឺកូរូណាប្រភេទថ្មី ឬហៅថា កូវីដ១៩ និងការធ្វើតេស្ត កូវីដ១៩ ព្រមទាំងការបកស្រាយ ការដួលសន្លប់ ឫដួលស្លាប់ ហើយសន្និសីទនេះធ្វើឡើង នៅទីស្តីការ ក្រសួងសុខាភិបាល បន្ទប់ជាន់ផ្ទាល់ដី។

សន្និសីទនេះ វាគ្មិនចូលរួមមាន ៖លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល, លោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានណ:គ្រូពេទ្យកម្ពុជា, លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធាន ផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជា ប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា, លោកសាស្ត្រាចារ្យ រស់ សីហា ឯកទេស និងប្រធានផ្នែក សរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត និងតំណាងអង្គការ សុខភាពពិភពលោក ប្រចាំកម្ពុជា ៕

ដោយ៖ អេង ប៊ូឆេង

To Top