ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងថា រហូតដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាណាម្នាក់ មិនទាន់ឆ្លងជំងឺ វីរុសកូរ៉ូណា ប្រភេទថ្មី ឬហៅថា កូវីដ១៩ ឡើយ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបំភ្លឺពាក់ព័ន្ធ កូវីដ១៩ និងការដួលសន្លប់ ឬដួលស្លាប់ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា “គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ យើងអត់ទាន់រកឃើញកើតឡើង នៅលើប្រជាពលរដ្ឋកម្ពុជាទេ” ។
ដោយ៖ អេង ប៊ូឆេង