ព័ត៌មានជាតិ

ហាងម៉ាស្សា បង្កប​សេវា​ផ្លូវភេទ​មួយកន្លែង ត្រូវសមត្ថកិច្ចបង្ក្រាប និងរំដោះ​នារី​វៀតណាមប្រមាណ ១០​នាក់

ភ្នំពេញ៖ ​កម្លាំង​នាយកដ្ឋាន​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួងមហាផ្ទៃ កាលពី​ព្រលប់​ថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២០ បានឆ្មក់ចូល​បង្ក្រាប​​ ទី​តាំងហាង​ម៉ាស្សាមួយ​កន្លែង យីហោ «King Sora Massage» នៅតាម​បណ្ដោយ​ផ្លូវ​៣៥០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង ​និងរំដោះ​នារី​ជនជាតិ​វៀតណាមប្រមាណ ១០​នាក់ ក្រោយសង្ស័យ​ថា ​ទីតាំង​នោះបង្កប់សេវា​ផ្លូវភេទ​ ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ ​របស់​ក្រសួងមហាផ្ទៃ បាន​រំដោះ​នារីជនជាតិ​វៀតណាមប្រមាណ ១០​នាក់ ដែល​កំពុង​បម្រើការ​ នៅ​ទី​តាំងហាង​ម៉ាស្សា​នេះ​ ។​ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច ​កំពុងធ្វើការ​តាម​នីតិវិធី ដើម្បី​ឈាន​ទៅ​ចាត់ការ​ម្ចាស់​ទីតាំង​ខាងលើ ​។ ចំណែក មនុស្ស​ទាំងអស់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច ៕

To Top