ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ចេញមតិបែបរិះគន់ ក៏ដូចជាដាស់តឿនទៅកាន់មន្រ្តីមួយចំនួនថា ពេលបាត់ប្រាក់ខែតែ ៥កាក់ នាំគ្នាស្រែកបែកហ្វេសប៊ុក ទាំងដែលខ្លួនឯងមិនគោរពម៉ោងការងារ ។
លោករដ្ឋមន្រ្តីបានសរសេរ នៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ មិនា នេះថា «ប្រហែលឃើញ ឯ.ឧ. លី វ៉ាន់ហុង បង្ហោះអាកាសយានដ្ឋាន សុវណ្ណភូមិ របស់ថៃស្ងាត់ជ្រងំ ទើបម៉ោង ៨ ព្រឹកជាងហើយ ខុទ្ទកាល័យក្រសួងព័ត៌មានស្ងាត់ជ្រងំ កុំអោយចាញ់ថៃ សូម្បីតែរដ្ឋមន្ត្រី ក៏អត់ទ្វារបើកចូល ធ្វើការដែរ ។ ចង់ធ្វើធំ តែមិនចេះទទួលខុសត្រូវ ។ បាត់ប្រាក់ខែតែ ៥កាក់ស្រែកបែកហ្វេសប៊ុក ។ បាត់ម៉ោងធ្វើការ អញមិនដឹង!» ៕
ដោយ៖ បាន ធារ៉ូ