ព័ត៌មានជាតិ

ប្រធានាធិបតីតួកគី ចេញដំណើរទៅមូស្គូ ដើម្បីពិភាក្សាជាមួយលោក ពូទីន ពីបទឈប់បាញ់គ្នានៅស៊ីរី

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរតាមយន្តហោះ ទៅទីក្រុងមូស្គូ ដើម្បីធ្វើកិច្ចពិភាក្សាគ្នាជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ជុំវិញរឿងបទឈប់បាញ់គ្នា ដ៏មានសក្តានុពលមួយនៅតំបន់ Idlib ប្រទេសស៊ីរី ជាទីដែលយោធា កំពុងតែប្រឈមមុខដាក់គ្នាក្នុងសង្គ្រាម ដែលធ្វើឲ្យមនុស្សជិត មួយលាននាក់ រត់ភៀសខ្លួនចោលផ្ទះសម្បែង ក្នុងរយៈពេល៣ខែ។ 

មន្ត្រីជាន់ខ្ពស់តួកគីមួយរូប បាននិយាយប្រាប់ថា បទឈប់បាញ់គ្នា ទំនងជានឹងត្រូវបាន ព្រមព្រៀងគ្នាជាចុងក្រោយ នៅក្នុងជំនួបនោះ ក្រោយប៉ុន្មានសប្ដាហ៍បន្ទាប់ពី កិច្ចការការទូតបរាជ័យ មិនអាចបញ្ឈប់ការប្រយុទ្ធគ្នា រវាងតួកគីនិងពួកឧទ្ទាមស៊ីរី និងកងកម្លាំងរដ្ឋាភិបាលស៊ីរីគាំទ្រដោយប្រទេសរុស្ស៊ី។ 

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Erdogan បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោករំពឹងទុកថា កិច្ចពិភាក្សាគ្នារបស់លោក ជាមួយលោក ពូទីន នឹងសម្រេចបានបទឈប់បាញ់គ្នាដ៏លឿនមួយ នៅក្នុងប្រទេសស៊ីរីភាគពាយព្យ៕

ប្រែសម្រួល៖ ប៉ាង កុង 

To Top