ព័ត៌មានជាតិ

ប្រធានពន្ធនាគារ ខេត្តកំពង់ចាម៖ ពន្ធនាគារថ្មី សាងសង់រួចដំណាក់កាលទី១ បន្តដំណាក់កាលទី ២ទៀត

កំពង់ចាម៖ ប្រធានពន្ធនាគារខេត្តកំពង់ចាមលោក ហ៊ុន ខី នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ពន្ធនាគារខេត្តកំពង់ចាមថ្មី សាងសង់រួចរាល់ដំណាក់កាលទី១ និងកំពុងសាងសង់បន្តដំណាក់កាលទី ២ ។

លោក ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានបន្តថា ការសាងសង់ពន្ធធនាគារថ្មីនេះ គឺមាន២ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ត្រូវបានសាងសង់ រួចរាល់ជាស្ថាពរហើយ ដែលមាន*១ការសាងសង់ របងប្រវែង ១០០ម៉ែត្រ ៤ជ្រុង *២ ប៉ុស្តិ៍ត្រួតពិនិត្យក្លោងទ្វារចូល *៣អាគារឃុំខ្លួនស្ត្រី និងកុមារ *៤ អាគារឃុំខ្លួនពិរុទ្ធជនទណ្ឌិត ដែលមានកម្ពស់ ២ជាន់ ស្មើនឹង ២៤បន្ទប់ ។

ដោយឡែកដំណាក់កាលទី២ ដែលកំពុងសាងសង់បន្តនោះ គឺមាន ៥មុខព្រួញទៀតក្នុងនោះមាន *១អាអាគាររដ្ឋបាល *២ អាគារស្នាក់នៅ *៣អាគអាគារប៉ុស្តិ៍សុខភាព *៤ អាគារពិរុទ្ធជនទណ្ឌិត ដែលមាន កម្ពស់ ២ជាន់ ស្មើនឹង ២៤បន្ទាប់ និងទី៥ អាគាររោងបាយ ។

សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យគម្រោង សាងសង់ពន្ធនាគារថ្មី ដែលមានទីតាំងស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ជាមួយគ្នានោះដែរ តាមមន្ត្រីរដ្ឋបាល សាលាខេត្តកំពង់ចាមឲ្យដឹងថា ចំពោះការសាងសង់ពន្ធធនាគារថ្មីនេះ ដោយសារតែពន្ធនាគារ ខេត្តកំពង់ចាមបច្ចុប្បន្ន នៅរួមគ្នាជាមួយពន្ធនាគារខេត្តត្បូងឃ្មុំ ដែល ដែលមានសភាពតូចចង្អៀត ។ ដូច្នេះក៏តម្រូវឲ្យមានការសាងសង់ ពន្ធធនាគារខេត្តកំពង់ចាម ១ទៀត ដែលមានទីតាំង ស្ថិតនៅក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុស្រុកព្រៃឈរនេះ ៕

To Top