ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានហៅផ្លូវជាតិលេខ៥៥ ថាជាផ្លូវបុប្ផាលាក់ខ្លួន ព្រោះមានមនុស្សតិចណាស់ បានមកដល់ទីនេះ។
ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យមន្រ្តីជាន់ខ្ពស់កម្ពុជា បន្តចរចាបើកច្រកព្រំដែនអន្តរជាតិថ្មដា ជាមួយច្រកព្រំដែនថៃ ដើម្បីបង្កើនទំនាក់ទំនង ដោះដូរទំនិញទៅវិញទៅមក ។