ភ្នំពេញ ៖ ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋាន សាងសង់ផ្លូវជាតិ លេខ១០ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានណែនាំឲ្យ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការ បរទេសធ្វើការតវ៉ា ជាមួយប្រទេស វៀតណាម ក្រោយសារព័ត៌មានមួយ របស់វៀតណាម ផ្សាយប៉ះពាល់ដល់កិត្តិយស របស់កម្ពុជា ទាក់ទិនការទប់ស្កាត់ និងរីករាល ដាលមេរោគកូរ៉ូណា ។