ភ្នំពេញ៖ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងលើបុរសជនជាតិខ្មែរម្នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន នៅក្រុងសៀមរាបនោះ ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី៩ មីនានេះ បានសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការ ឆ្លើយតបបន្ទាន់ ក្នុងការបង្ការ ជំងឺរលាកសួត ដោយកូវីដ-១៩ (Covid-19) នៅតាមអង្គភាពក្រោមឱវាទ ក្រសួងអប់រំនិងគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ៕