ព័ត៌មានជាតិ

អ្នកនាំពាក្យ រាជរដ្ឋាភិបាល កំពុងធ្វើសន្នីសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់មុខងារសាធារណៈ

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បានរៀបចំធ្វើសន្នីសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់មុខងារសាធារណៈ» ដែលប្រព្រឹត្តទៅ នៅជាន់ផ្ទាល់ដី សាលប្រជុំB នៃទីស្ដីការ គណៈរដ្ឋមន្ដ្រី។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជនឲ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងមុខងារសាធារណៈ ក្នុងទិសដៅស្នូល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាល។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា វាគ្មិនចូលរួម មាន៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល និងតំណាងក្រសួងមុខងារសាធារណៈ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត ផងដែរ៕

To Top