ភ្នំពេញ : កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌចំការមន បានជិះប្រដេញយុវជន សង្ស័យ ចំនួន៩នាក់ ម៉ូតូចំនួន៤គ្រឿង តែកម្លាំងសមត្ថកិច្ចឃាត់បានតែម្នាក់ កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
លោក ផន អូន ប្រធានផ្នែកព្រហ្មទណ្ឌ ខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សុខ ឌីហ្គោ ភេទ ប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខតបរ
គ្មាន សំភារះដកហូត ដាវ 1ដើម ម៉ូតូ១គ្រឿង ម៉ាក C100 ប៊ិច ពណ៌ខៀវ ស្លាកលេខភ្នំពេញ-1BM2679 ឃាត់ខ្លួនពីបទក្មេងទំនើង កាន់កាប់អាវុធខុសច្បាប់(ដាវសាំម៉ូរ៉ៃ) ។
លោក បានអោយដឹងទៀតថា មុនធ្វើការឃាត់ខ្លួន កម្លាំងខណ្ឌសហការជាមួយប៉ុស្តិ៍ល្បាត ក្នុងភូមិសាស្រ្ត ដើម្បីការពារបទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន លុះមកដល់ចំណុចនាគបាញ់ទឹក ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ប្រទះឃើញយុវជនចំនួន៩នាក់ ម៉ូតូ៤គ្រឿង និងមានកាន់ដាវសាំម៉ូរ៉ៃផង រួចក៏ប្រដេញ តែយុវជននោះឃើញនគរបាល ក៏បើកព្យាយាមរត់គេចខ្លួន តែកម្លាំងនគរបាល ដេញទៅដល់សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយយុវជនផ្ដួលម៉ូតូរត់គេចខ្លួន តែឃាត់បានម្នាក់ និងដាវសាំម៉ូរ៉ៃចំនួន១ ហើយនាំមកនគរបាលខណ្ឌចំការមន ដើម្បីសាកសួនាំតែម្ដង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូល ទៅតុលាការ ដើម្បីចាត់ការបន្ត ៕