បច្ចុប្បន្ន សភាពការណ៍វិវត្តន៍នៃ ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី កំពុងរីរាលដាលនៅលើពិភពលោក តែព័ត៌មានដែលបានពីប្រទេសចិន ធ្វើឱ្យយើងមើលឃើញ សេចក្តីសង្ឃឹមជាបណ្តើរៗ ពោលគឺករណីឆ្លងថ្មី និងករណីស្លាប់នៃ ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី ត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស ជីវភាពរស់នៅសេដ្ឋកិច្ច និងសង្គមកំពុងវិលទៅរក ប្រក្រតីភាពឡើងវិញជាសន្សឹមៗ ។
និយាយចំពោះប្រទេសចិន នេះជាសង្គ្រាមដែលផ្ទុះឡើង ដោយទានហន់មិនធ្លាប់មាន។ ករណីឆ្លងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី បានរីករាលដាលយ៉ាងលឿន ក្នុងទ្រង់ទ្រាយធំដែល ពិបាកបង្ការនិងគ្រប់គ្រង គឺមិនធ្លាប់មានឡើង បន្ទាប់ពីការបង្កើត សាធារណរដ្ឋប្រជាជនចិនមក ។ ក្នុងរយៈពេលជាង មួយខែកន្លងមក ក្នុងនាមជាអ្នកដឹកនាំ កំពូលរបស់ប្រទេសចិន លោកស៊ីជីនភីងប្រធានរដ្ឋចិន បានផ្តល់អនុសាសន៍ ចាត់ចែងការងារ និងដឹកនាំដោយផ្ទាល់នូវ ការងារប្រយុទ្ធប្រឆាំងនឹង ជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី។
បន្ទាប់ពីផ្ទុះករណីជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី លោក ស៊ី ជីនភីង ធ្វើជាអធិបតីក្នុងសន្និសីទ សំខាន់ៗជាច្រើន មានទាំងកិច្ចប្រជុំវីដេអូខុនហ្វើរីន ទូទាំងប្រទេសដែលមាន តំណាងចូលរួមរាប់សែននាក់ទៀតផង ដើម្បីចាត់ចែងការងារ និងបំផុសកម្លាំងចូលរួមការបង្ការ និងគ្រប់គ្រងសភាពការណ៍វិវត្តិន៍ នៃការឆ្លងជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មី។ លោកក៏បានចុះត្រួតពិនិត្យ ការងារជាច្រើនដងនៅមូលដ្ឋានបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងទីតាំងសិក្សាស្រាវជ្រាវ បច្ចេកវិទ្យាការពារជំងឺឆ្លង ដើម្បីធ្វើត្រួតពិនិត្យការងារលម្អិត។
តំបន់នានាទូទាំងប្រទេសចិន បានអនុវត្តតាមអនុសាសន៍ ទាំងឡាយរបស់ប្រមុខរដ្ឋ ជំរុញការងារបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលបានបង្ហាញនូវសមត្ថភាព បំផុសកម្លាំងសង្គមដ៏ខ្លាំងក្លា ទទួលបានការវិវឌ្ឍន៍រីកចម្រើន យ៉ាងល្អប្រសើរក្នុងរយៈពេលដ៏ខ្លី ។
ក្នុងដំណាក់កាលខុសៗ គ្នានៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោក ស៊ី ជីនភីង បានបង្ហាញនូវសមត្ថភាពដឹកនាំ ដែលប្រកបដោយភាពវាងវៃ ដែលអាចប៉ាន់ដឹងពីស្ថានភាពទូទៅ និងចាត់ចែងការងារចំគោលដៅ ។ នៅគ្រាដំបូងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោកក៏បានលើកឡើងពី ការពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមសុខរួមទុក្ខ បង្ការនិងព្យាបាលតាមវិធីវិទ្យាសាស្រ្ត និងអនុវត្តគោលនយោបាយឱ្យចំគោលដៅ ដែលជាការផ្តល់នូវគំនិត យុទ្ធសាស្រ្តសម្រាប់យកជ័យជម្នះ លើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងលើកនេះ ។
នៅពេលជំងឺឆ្លងទើបផ្ទុះឡើង លោក ស៊ី ជីនភីងបានគូសបញ្ជាក់ថា “ជំងឺឆ្លងគឺជាបទបញ្ជា ការបង្ការនិងគ្រប់គ្រងគឺជាកាតព្វកិច្ច” ដែលបានបំផុសកម្លាំងទូទាំងប្រទេស ឱ្យចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លង ។ ក្នុងគ្រាដែលស្ថានភាព ជំងឺឆ្លងមានសភាពតានតឹង លោក ស៊ី ជីនភីង បានក្រើនរំលឹកតំបន់នានាថា “ត្រូវតែប្រុងប្រយ័ត្ននឹងគំនិតស្ពឹកស្រពន់ គំនិតធុញទ្រាន់ការងារបង្ការ គំនិតចៃដន្យ និងគំនិតធ្វេសប្រហែស ” ។ នៅពេលស្ថានការណ៍បង្ការ និងគ្រប់គ្រងជំងឺឆ្លងបានវិវត្តន៍ ទៅរកភាពប្រសើរឡើងវិញ លោក ស៊ី ជីនភីង បានលើកឡើងយ៉ាងទាន់ពេលវេលាថា ត្រូវជំរុញការស្តារផលិតកម្ម ឡើងវិញដោយមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ។ ការណែនាំនិងបទបញ្ជា ប្រកបដោយយុទ្ធសាស្រ្តបែបនេះ បានធ្វើឱ្យការងារប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងដ៏ស្មុគស្មាញ និងតានតឹងពុំធ្លាប់មានលើកនេះ វិវឌ្ឍទៅរកភាពប្រសើរឡើង ហើយក៏ទទួលបានការកោតសរសើរ យ៉ាងទូលំទូលាយពីសំណាក់ សហគមន៍អន្តរជាតិក៏ដូចជា អង្គការសុខភាពពិភពលោកផងដែរ ។
នៅដំណាក់កាលគន្លឹះ និងចំណុចលម្អិតនីមួយៗ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោក ស៊ី ជីនភីង សុទ្ធតែបានផ្តល់អនុសាសន៍ យ៉ាងចំគោលដៅ។ តើត្រូវចាត់ចែងការងារ ប្រយទ្ធប្រឆាំងនឹង ជំងឺឆ្លងយ៉ាងដូចម្តេច? លោកស៊ីជីនភីងបានចង្អុល បង្ហាញពីចំណុចគន្លឹះ ពោលគឺ“បើសិនជាក្រុងវូហានទទួលបានជោគជ័យ នោះខេត្តហ៊ូប៉ីនឹងទទួលបានជោគជ័យ បើសិនជាខេត្តហ៊ូប៉ី នឹងទទួលបានជោគជ័យ នោះប្រទេសចិនទាំងមូល នឹងទទួលបានជោគជ័យ”។ តើត្រូវបង្ការ និងគ្រប់គ្រងជំងឺឆ្លងយ៉ាងដូចម្តេច? លោកស៊ីជីនភីងបានលើក ពីវិធីសាស្រ្តគ្រប់គ្រងគន្លឹះ ពោលគឺ “គ្រប់គ្រងប្រភពចម្លង កាត់ផ្តាច់មធ្យោបាយចម្លង” ។ តើត្រូវព្យាបាលអ្នកជំងឺយ៉ាងណា? លោកលើកឡើងថា “រាល់ករណីឆ្លងត្រូវទទួលឱ្យចូលសម្រាកក្នុងមន្ទីរពេទ្យដើម្បីព្យាបាលករណីទាំងអស់”។ អនុសាសន៍របស់លោក ស៊ី ជីនភីង បានណែនាំការងារបង្ការ និងគ្រប់គ្រងជំងឺឆ្លងតាំងពីដើមដល់ចប់ ដែលជាគំនិតនិងសមត្ថភាព អភិបាលកិច្ចជាតិដ៏ទំនើប។
ពេលលោក Tedros អគ្គនាយកអង្គការ សុខភាពពិភពលោក អញ្ជើញត្រួតពិនិត្យការងារនៅប្រទេសចិន លោកបានមើលឃើញផ្ទាល់ ពីសភាពការណ៍ដែលលោក ស៊ី ជីនភីង បញ្ជាការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លង លោកបានវាយតម្លៃដោយ លើកទីប្រការដ៏កម្រចំនួនពីរ ទី១គឺប្រទេសចិនបានប្រតិកម្ម យ៉ាងឆាប់រហ័សនិងធ្វើក្នុងទ្រង់ទ្រាយធំ ដែលកម្រមានលើពិភពលោក ទី២គឺប្រព័ន្ធរបបរបស់ចិន ប្រកបដោយកម្លាំងខ្លាំងក្លា វិធានការរបស់ប្រទេសចិនមានប្រសិទ្ធភាព គឺកម្រមានលើពិភពលោក ដែលគួរឱ្យស្ងប់ស្ងែង។ ពេលនេះ ផ្កាសាគូរ៉ាលើភ្នំ Luo Jia នៃក្រុងវូហានកំពុងរីកស្គុះស្គាយ ចំណែកឯសង្គ្រាមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីត១៩ ដែលដឹកនាំដោយលោកស៊ីជីនភីង ក៏នឹងទទួលបានជោគជ័យ ក្នុងរដូវផ្ការីកដែរ ៕