ព័ត៌មានជាតិ

គបមសាទរ ជំហរសម្តេចតេជោ យកចិត្តទុកដាក់ លើពលរដ្ឋ ក្រោយមានបុរសខ្មែរ ឆ្លងវីរុសកូវីដ១៩

ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បាន បង្ហាញការសាទរ ចំពោះជំហរ របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជាពេលនេះ ។

បង្ហាញជំហរ របស់គបមនេះ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី៩ មីនា បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ងាកមកប្រើក្រមាជំនួសម៉ាស់ ដើម្បីការពារការឆ្លង ជំងឺកូវីដ-១៩ ដែលកំពុងកើតមាន១ករណីដំបូង លើពលរដ្ឋខ្មែរ នៅខេត្តសៀមរាប ។ បន្ថែមពីលើនេះ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា នឹងអញ្ជើញទៅកាន់ខេត្តសៀមរាប ដោយផ្ទាល់ ខណៈពលរដ្ឋនៅសៀមរាប កំពុងបារម្ភពីការរីករាលដាល ពីជំងឺនេះជាខ្លាំង ។

ចំណុចនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងថា “គបម សាទរចំពោះជំហរ របស់សម្តេចហ៊ុន សែន ។ នេះជាការបង្ហាញ ពីការយកចិត្តទុកដាក់ ពីសុខទុក្ខ របស់ពលរដ្ឋខ្មែរ ។ គបម យល់ឃើញថា ស្ថានភាពដែលពលរដ្ឋ កំពុងភ័យបារម្ភ ពីការរាតត្បាត នៃជំងឺកូវីដ-១៩នេះ កម្ពុជា ត្រូវការជាចាំបាច់ គឺនាយករដ្ឋមន្ត្រី ដែលមានសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីគ្រប់គ្រង និងដឹកនាំ ចាត់ចែងស្ថានការណ៍” ។

ជាមួយគ្នានេះ គបម ក៏បានទទូចដល់រាជរដ្ឋាភិបាល ស្រាវជ្រាវកន្លែង ដែលអ្នកឆ្លងធ្លាប់ ទៅចាត់វិធានអនាម័យ ឃាំងអ្នកធ្លាប់មានទំនាក់ទំនង តគ្នាជាមយអ្នកឆ្លង ឲ្យបាន១៤ថ្ងៃ ដែលអាចជួយកាត់បន្ថយ ការភ័យខ្លាច ។

គបម ផ្តាំផ្ញើទៅពលរដ្ឋគ្រប់រូប ធ្វើចិត្តឲ្យនឹងន កុំជ្រួលច្របល់ រួមគ្នាថែរក្សាអនាម័យ ទប់ស្កាត់កូវីដ-១៩នេះ កុំឲ្យរីករាលដាលបន្តនៅកម្ពុជាទៀត ៕

To Top