ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង ៣ពាន់នាក់នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាមួយ ការលើកឡើងរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលថាប្រសិនបើអ្នកទាំងអស់គ្នា ខ្លាចគ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចកូវីដ១៩នោះ មិនដឹងជាមានមនុស្សប៉ុន្មាន ពាន់នាក់ទេ ដែលរួចផុតពីទុក្ខក្រៀមក្រំព្រោះខ្មែរយើងមិិនភ័យខ្លាច គ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចកូវីដ១៩ឡើយ។
