ព័ត៌មានជាតិ

សម្តេចតេជោ៖ គ្រូពេទ្យដែលទទួលទូរស័ព្ទ ពីជំងឺកូវីដ១៩ ត្រូវធ្វើការ ២៤ម៉ោងលើ២៤ម៉ោង កុំរុញដាក់គ្នា (វីដេអូ)

សម្តេចតេជោ៖គ្រូពេទ្យដែលទទួលទូរសព្ទពីជំងឺកូវីដ១៩ ត្រូវធ្វើការ២៤ម៉ោង

សម្តេចតេជោ៖គ្រូពេទ្យដែលទទួលទូរសព្ទពីជំងឺកូវីដ១៩ ត្រូវធ្វើការ២៤ម៉ោងលើ២៤ម៉ោងកុំរុញដាក់គ្នាhttps://dap-news.com/national/2020/03/10/39617/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 10 មីនា 2020

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅកាន់គ្រូពេទ្យ ដែលជាអ្នករង់ចាំលើកទទួលទូរស័ព្ទ ពីការរាយការណ៍ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ត្រូវធ្វើការ២៤ម៉ោង លើក២៤ ហើយកុំរុញដាក់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវ៉ានដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០យ៉ាងដូច្នេះថា «គ្រូពេទ្យអ្នក លើកទូរស័ព្ទ (១១៥) ពាក់ព័ន្ធជំងឺកូវីដ១៩ ត្រូវធ្វើការ២៤ម៉ោង២៤ម៉ោង ហើយកុំរុញដាក់ អ្នកនេះអ្នកនោះ ពោលគឺត្រូវតាមដាននិងរកទីតាំ ងដែលអ្នករាយការណ៍នោះឲ្យ បានច្បាស់លាស់»។

សម្តេចគូសបញ្ជាក់ថា «ខ្ញុំស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់តាំងមនុស្សដែលមានសមត្ថភាព ក្នុងការកាន់ទូរសព្ទលេខ ១១៥ប្រចាំការ។ ខ្ញុំឃើញគេបង្ហោះលើហ្វេសប៊ុកថា គេបានហៅទៅកន្លែងមួយ ហើយកន្លែងប្រាប់ថា ទៅទាក់ទងទៅកន្លែងនោះ ហើយក ន្លែងនោះថាទៅទាក់ទងទៅកន្លែងនោះ ហើយឆ្លើយដាក់គ្នា ។សុំពង្រឹងសមត្ថភាព ជាបន្ទាន់ចំពោះអ្នកប្រចាំ កុំឲ្យគេតេមកមិនលើកហើយរុញដាក់ទៅនេះ ទៅនោះ» ។

សម្តេចបន្តថា ក្រុមគ្រូពេទ្យត្រូវពង្រឹង សមត្ថភាពដោយត្រូវប្រចាំការ ២៤ម៉ោង២៤ម៉ោង ក្នុងការ ឆ្លើយតបនៅពេលទូរសព្ទរោទិ៍។ មិនត្រូវពេលគេមកសួរ ហើយឲ្យគេទៅរកកន្លែង ផ្សេងនោះទេ គឺខ្លួនត្រូវតែធ្វើការទាក់ទងទៅ ដើម្បីឲ្យគេទៅពិនិត្យមនុស្សនោះយ៉ាងម៉េច។ ត្រូវពង្រឹងសមត្ថភាពឲ្យទាន់ពេល ចំពោះសេវានឹងដើម្បី កុំប្រជាពលរដ្ឋព្រួយបារម្ភឲ្យសោះ។

ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានលើកឡើងថា សម្តេចសុំកុំមានការរើសអើង អ្នកនៅសៀមរាបឲ្យសោះ ដែលចំណុចនេះគឺជាចំណុចគ្រោះថ្នាក់ នាំឲ្យមានអ្នកមិនហានធ្វើដំណើរ ទៅកាន់ខេត្តសៀមរាប ទាំងការដើរកម្សាន្ត ។

សម្តេចថា «សុំកុំឲ្យមានការរើសអើង ឲ្យសោះចំពោះជនជាតិខ្មែរយើង ។ យើង មិនគ្រាន់តែមិនរើសអើង ជនបរទេសផ្សេងទៀត ប៉ុន្តែយើងត្រូវតែពិនិត្យឲ្យបានល្អ នៅតាមព្រលាន យន្តហោះ។
សម្តេចក៏បានលើកឡើងថា មនុស្ស២២នាក់ ដែលប៉ះពាល់ជាមួយបុរសម្នាក់អាយុ ៣៨ឆ្នាំ នៅសៀមរាបដែលមាន ផ្ទុកមេរោគកូរ៉ូណានោះ ត្រូវបានយកសំណាក ទៅវិភាគហើយលទ្ធផលមិនមាន រោគសញ្ញាវីរុសកូវីដ១៩នោះទេ ។

សម្តេចបានបន្តថា ពេលនេះបុរសម្នាក់នេះមានសុខភាពធម្មតា ហើយត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីធ្វើកាព្យាបាលឲ្យជាសះស្បើយ ។ ពេលនេះគ្រូពេទ្យកំពុង ធ្វើការស្វែងរកអ្នកដែល ប៉ះពាល់និងជាមួយបុរសនោះ និងជនជាតិជប៉ុន ដែលឆ្លងជំ ងឺកូវីដ១៩នេះ ដើម្បីយកសំណាកមកវិភាគ ស្វែងករកជំងឺកូវីដ១៩នេះ។

សម្តេចក៏បានលើកឡើងថា បុរសជនជាតិខ្មែរដែលឆ្លងជំងឺកូវីដ១៩នេះ បានឆ្លងពីជនជាតិជប៉ុន ដែលជនជាតិជប៉ុននេះ ដោយមិនដឹងថា គាត់ឆ្លងជំងឺកូវីដ១៩នេះ មកពីប្រទេស ណាមួយច្បាស់លាស់នោះទេ ព្រោះថាគាត់បា នធ្វើដំណើរច្រើនប្រទេស។

សម្តេចបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ គឺជនជាតិចិនម្នាក់នៅ ខេត្តព្រះសីហនុបានព្យាបាលឲ្យជា ហើយត្រឡប់ទៅផ្ទះវិញ ។ ទី២ករណីជនជាតិជប៉ុន ដែលមិនដឹងឆ្លងពីប្រទេសណានោះទេ។ និងទី៣ជនជាតិខ្មែរនៅខេត្តនៅសៀមរាប ដែលឆ្លងពីជនជាតិជប៉ុន។

ក្នុងឱកាសនោះដែរសម្តេចតេជោ បានឲ្យដឹងថា មកដល់ពេលជំងឺឆ្លងកូវីដ១៩ ត្រូវបានគេរៀបចំជាចំណាត់ថ្នាក់ របស់ប្រទេសឆ្លងជំងឺនេះ ដោយប្រទេសចិនជាប់លំដាប់លេខ១ ប្រទេស ប្រទេសអ៊ីតាលីលេខ២(ខាងឆ្លង និងស្លាប់) ប្រទេសលំដាប់លេខ៣ ប្រទេសអ៊ីរ៉ង់ ៕

ដោយ៖ ស សំណាង

To Top