ព័ត៌មានជាតិ

សម្ដេចតេជោ៖ គ្រោះថ្នាក់ចរាចរណ៍ កំពុងសម្លាប់មនុស្ស ច្រើនជាងជំងឺឆ្លងទៀត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវ ប្រជាពលរដ្ឋយកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ច្រើនជាងជំងឺឆ្លង ទៅទៀត។

សម្ដេចតេជោ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដោយកោត សរសើរចំពោះជនរួមជាតិ ដែលយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាពអនាម័យ ផ្ទាល់ខ្លួនជាពិសេស ក្នុងការទប់ស្កាត់ ជំងឺឆ្លង កូវីដ-១៩ និងជំងឺឆ្លងផ្សេងៗទៀត។

សម្ដេចបន្តថា «ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋយកចិត្ត ទុកដាក់គោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួនបំផុតដែរ គឺត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបរគ្រប់ពេលជានិច្ច ព្រោះគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ច្រើនជាងជំងឺឆ្លង ទៅទៀត»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ ក៏បានជូនពរពលរដ្ឋខ្មែរមានសុខភាល្អ និងមានសុវត្ថិភាព ក្នុងការធ្វើដំណើរជិតឆ្ងាយ នៅទូទាំងប្រទេសកម្ពុជា ៕

ដោយ៖ អេង ប៊ូឆេង

To Top