ព័ត៌មានជាតិ

ទស្សនៈ និងមតិ៖ រាជរដ្ឋាភិបាល គួរស្នើដាក់វប្បធម៌ “លើកដៃសំពះ” របស់ខ្មែរទៅជាសម្បត្តិ បេតិកភណ្ឌពិភពលោក

ភ្នំពេញ៖​ ស្របពេលដែលពិភពលោក កំពុងព្រួយបារម្ភចំពោះការ រីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរ កាយវិការស្វាគមន៍ រាក់ទាក់គ្នាពីការចាប់ដៃ ឱប ថើប មកជាការលើកដៃសំពះ គ្នាទៅវិញនោះជាហេតុនាំឲ្យវប្បធម៌ លើកដៃសំពះរបស់ខ្មែរ កំពុងពេញនិយមពាសពេញសាកលលោក។ បច្ចុប្បន្ននេះវប្បធម៌លើកដៃ សំពះរបស់ខ្មែរកំពុងត្រូវបាន ប្រមុខថ្នាក់ដឹកនាំកំពូលៗ លើពិភពលោកអនុវត្តន៍ ស្ទើរគ្រប់ជំនួបជាអន្តរជាតិធំៗ ។

ស្របពេលដែលពិភពលោក កំពុងពេញនិយមក្នុងការប្រើប្រាស់ វប្បធម៌លើកដៃសំពះរបស់ខ្មែរបែបនេះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគួរស្នើ ដាក់បញ្ចូលទំនៀមទម្លាប់ សំពះ របស់ខ្មែរនេះជា សម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្គូ ដើម្បីកុំឲ្យប្រទេសជិតខាង ដែលមានវប្បធម៌ស្រដៀង ឬតែងតែលួចចម្លងស្នាដៃវប្បធម៌របស់ខ្មែរនោះ ឆ្លៀតឱកាសទាញយកធ្វើជារបស់គេ ដែលនាំឲ្យមានបញ្ហាចម្រោងចម្រាស់ លើបញ្ហាមួយចំនួនដូចកាលពីអតីតកាល ៕

ដោយ៖ សយ សុភាព

To Top