ព័ត៌មានជាតិ

រហូតមកដល់ពេលនេះ កម្ពុជា មានករណីឆ្លងកូវីដ១៩ ៧ករណីហេីយ

ភ្នំពេញ៖ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមានករណីអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧ករណីហេីយ ។ ក្នុងចំណោម ៧ករណីនោះ មានតែជនជាតិខ្មែរម្នាក់ប៉ុណ្ណោះ ឆ្លងជំងឺនេះ ។

ករណីឆ្លងជំងឺ​ COVID-19 សរុបចំនួ​ន​ ៧​ករណី​រួមមាន៖
-​ ជនជាតិចិន​ ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជាសះស្បេីយ
​-​ ជនជាតិខ្មែរ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ សុខភាពល្អ​ នៅសៀមរាប
-​ ជនជាតិអង់គ្លេស​ (ស្រី២ករណី​ ប្រុស១​ករណី)​ ពួកគាត់គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ទេ​ និងមានសុខភាពល្អកំពុងព្យាបាលក្នុងមន្ទីរពេទ្យភ្នំពេញ ក្នុងនោះ១​ករណី​ ជនជាតិកាណាដា​ នៅភ្នំពេញ
និង១ករណីទៀត​ ជនជាតិ​ បែលហស្សិក​ នៅភ្នំពេញ។

សូមរំលឹកផងដែរ​ថា ក្នុងចំណោម៧ករណីនេះ​ ៦ករណីគាត់ចំលងពីប្រទេសក្រៅ និង១ករណីប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុន។ ប្រទេសកម្ពុជាមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ​ ។

To Top