ព័ត៌មានជាតិ

អ្នកវិភាគ៖ រុស្សីមានទិន្នន័យ ច្បាស់ជាងគេថា មេរោគជីវសាស្ត្រ (កូវីដ១៩) នោះជារបស់អ្នកណា

ភ្នំពេញ៖ លោក ឃួន ថោង ស៊ីន អ្នកវិភាគបញ្ហាសង្គម និងជាអ្នកតាមដាន ព្រឹត្តិការណ៍អន្តរជាតិ បានលើកឡើងថា ខណៈជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលជាច្រើនប្រទេស យើងសង្កេតឃើញប្រទេសរុស្ស៊ី គ្មានការឆ្លងរីករាលដាលជំងឺនេះនោះទេ ប៉ុន្តែផ្ទុយទៅវិញរុស្សីបានស្ថិតក្នុង ស្ថានភាពការពារខ្លួនយ៉ាងរឹងមាំ ហើយរុស្សី ក៏ជាអ្នកមានទិន្នន័យច្បាស់ជាងគេថា មេរោគជីវសាស្ត្រ (កូវីដ១៩) នោះជារបស់អ្នកណា ។

ការលើកឡើងរបស់ នាយទាហានកងទ័ពជើងអាកាស ធ្វើឡើងស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភខ្លាំង ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ជាពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏មានករណីឆ្លងជំងឺកូវីដ១៩នេះ ចំនួន ៧ករណីហើយដែរ ក្នុងនោះ១ករណីបានជាសះស្បើយ ត្រឡប់ទៅប្រទេសខ្លួនវិញ ។

អ្នកវិភាគរូបនេះ បានសរសេរលបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ មីនានេះថា «ខណៈមេរោគ CoVID-19 កំពុងឆ្លងរាលដាលជាច្រើនប្រទេស យើងសង្កេតឃើញប្រទេសរុស្ស៊ី គ្មានការឆ្លងរីករាលដាល ជម្ងឺកូរ៉ូណាដូចគេឯងទេ រុស្សីបានស្ថិតក្នុងស្ថានភាព ការពារខ្លួនយ៉ាងរឹងមាំ ហើយរុស្សី បានដឹងច្បាស់ជាងប្រទេសចិន និងអាមេរិក ទៅទៀតពីមេរោគជីវសាស្ត្រ ដែលកំពុងកើតមាន ។ រុស្សី មានបទពិសោធន៍ខ្លាំង ជាងមហាអំណាចទាំងអស់ លើពិភពលោកលើមេរោគជីវសាស្ត្រ ឧទាហរណ៍ជា យើងបានដឹងកន្លងមកហើយ ពីឥទ្ធិពលមេរោគជីវសាស្ត្ររុស្ស៊ី ។ ដំណាក់កាលថ្មីនេះ រុស្ស៊ីបានបញ្ចេញកំហុសមួយ ដែលចិននឹកស្មានមិនដល់ក្នុង ការប្រកួតកីឡាកងទ័ពអន្តរជាតិ ដែលមានអាមេរិកចូលរួម ហើយ រុស្សីបានដឹងថាអាមេរិកមានល្បិចកលឆ្លាត ក្នុងការបញ្ចូលមេរោគជីវសាស្រ្ត ចាប់តាំងពីពេលនោះមក ។ ហេ ហេ ចាំមើលឥឡូវនេះចិនចាប់ផ្តើមប្រតិកម្ម អាមេរិកក្នុងការចោទប្រកាន់ គ្នាទៅវិញទៅមក តែកុំភ្លេចថា រុស្សីមានទិន្នន័យច្បាស់ជាងគេថា មេរោគជីវសាស្ត្រ នោះជារបស់អ្នកណា?» ៕

To Top