ភ្នំពេញ៖ ក្នុងពិធីបុណ្យទន្លេលើកទី៦ នៅ ខេត្តបាត់ដំបងនៅល្ងាច ថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលគ្មានភាព ចាំបាច់ត្រូវលាក់បាំង ពីជំងឺកូវីដ១៩នោះទេ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានសុំអភ័យទោស ចំពោះស្ថានទូតបរទេស ប្រចាំកម្ពុជា ខ្លះដែលស្នើសុំឲ្យយកជនជាតិ របស់គេមកដេក នៅសណ្ឋាគារផ្កាយ៥ នៅភ្នំពេញ តែកម្ពុជាមិនអាច ធ្វើដូច្នេះបានឡើយ។