ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យលោក ស៊ុន ចាន់ថុល អន្តរាគមន៍ជួយនាវាទេសចរណ៍ ៤គ្រឿង ដែលវៀតណាមមិនឲ្យចូលចត

ភ្នំពេញ៖ ក្រោយអាជ្ញាធរវៀតណាម មិនអនុញ្ញាឲ្យនាវាទេសចរណ៍ ៤គ្រឿងរបស់កម្ពុជា ចូលចតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន ចេញអន្តរាគមន៍ជួយនាវាទេសចរណ៍ទាំង ៤គ្រឿងនោះភ្លាមផងដែរ ។

កាលពីថ្ងៃទី១៥ មីនាថា លោក ផាន សុបិន្ត បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា «សូម​សម្តេច​មេត្តា​ជួយ​ផង! នាវា​ទេសចរណ៍​ចំនួន​4គ្រឿង​របស់​យើងខ្ញុំ​ ដែល​ជា​នាវា​ចុះ​បញ្ជី​នៅ​ប្រទេស​កម្ពុជា​បានដឹក​ភ្ញៀវ​ទេសចរណ៍​ពី​ខេត្ត​សៀមរាប​ទៅ​ប្រទេស​វៀតណាម​ បាន​នឹងកំពុង​ជាប់​គាំង​កណ្តាល​ទន្លេ​ក្នុង​ទឹកដី​វៀតណាម.. ដោយសារ​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​នាវា​របស់​យើង​ខ្ញុំ​ដាក់​ភ្ញៀវ​ចុះ​នោះ​ទេ។ នាវា​យើងខ្ញុំ​កំពុង​ជួបប្រទះ​នូវ​ការ​ខ្វះខាត​ទឹកប្រើប្រាស់,​ប្រេង​និង​អាហារ​ ជាដើម..ខណៈ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​យើងក៏បាន​បិត​ព្រំដែន​ទឹក​អន្តរជាតិ​ក្អម​សំណ​រ​ទៀត​នោះ​ នាវា​យើងខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ទៅ​ណា​កើត​ក្រៅ​ពី​ប្រទេស​សាមី​នោះ​ទេ។ នាវា​យើង​ខ្ញុំ​មាន​នាវិក​សរុប​90នាក់ និង​ភ្ញៀវ​ចំរុះ​ជាតិ​សាសន៍​ប្រហែល​ជាង​60​នាក់។ សូម​សម្តេច​មេត្តា​ជួយ​សម្រួល​អន្តរាគមន៍​អាច​អោយ​យើងខ្ញុំ​បាន​ត្រឡប់​ទៅ​ចូល​ទឹកដី​យើង​វិញ​ផង.. មានតែ​សម្តេច​តេជោ​ទើប​អាច​ជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ពួក​ខ្ញុំ​បាន.. ប្រទេស​វៀតណាម​ថ្ងៃ​ទី​15​ខែ​មីនា​ឆ្នាំ​2020????» ។

ទន្ទឹមគ្នានោះដែរសម្ដេចតេជនាយករដ្ឋមន្ត្រី បានឆ្លើយតប ខាំមិនយ៉ាងខ្លីថា «ឯកឧត្ដម ស៊ុន ចាន់ថុល នឹងដោះស្រាយបញ្ហានេះ។ សុំបងប្អូនកុំបារម្ភ» ៕

To Top