ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៨-២០១៩ និងទិសដៅឆ្នាំសិក្សា ២០១៩-២០២០ ដោយសារការរីករាលដាល ជំងឺកូវីដ-១៩។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ លោក ហង់ជូន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា «ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ ការរីករាលដាល នៃវីរុស កូវីដ-១៩ ក្រសួងសម្រេចពន្យារពេល ក្នុងការរៀបចំសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងទិសដៅឆ្នាំសិក្សា ២០១៩-២០២០ ដែលគ្រោងធ្វើឡើង ចាប់ពីថ្ងៃទី២៣-២៥ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាបណ្ដោអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី»៕
ដោយ៖ អេង ប៊ូឆេង
![](https://dap-news.com/wp-content/uploads/2020/03/DFD4F59F-FC25-4A5D-8F97-CEEAD3094B74-717x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)