ព័ត៌មានជាតិ

កញ្ចប់ថវិកា ៥០លានដុល្លារ របស់រាជរដ្ឋាភិបាល នឹងដាក់ឲ្យ សហគ្រាសខ្ចី ក្នុង១ សហគ្រាស យ៉ាងច្រើន ៣០ម៉ឺនដុល្លារ

ភ្នំពេញ៖លោកកៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍជនបទ បានអះអាងថាហិរញ្ញប្បទានពិសេស៥០លានដុល្លារ របស់រាជរដ្ឋាភិបាល ដែលនឹងត្រូវផ្ដល់ជូនឲ្យ គ្រប់បណ្ដាសហគ្រាសដែលមានស្រាប់ខ្ចី ដើម្បីយកទៅ វិនិយោគ ពង្រីកអាជីវកម្មនានា តាមផ្នែកតាម វិស័យបន្ថែមទៀត នោះ ក្នុង១សហគ្រាស គឺអាចខ្ចីបានត្រឹមតែ ៣០ម៉ឺនដុល្លារតែប៉ុណ្ណោះ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “ការអនុវត្តកម្មវិធីហិរញ្ញប្បទាន ពិសេស៥០លានដុល្លាររបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោកកៅ ថាច បានថ្លែងថា “កញ្ចប់ថវិកា ដែលដាក់ពេលនេះ គឺចំនូន៥០លានដុល្លារយើងនឹងផ្ដល់ទៅ ឲ្យសហគ្រាសក្នុង១សហគ្រាសគឺអាចខ្ចីបានរហូតត្រឹម៣០ម៉ឺនដុល្លារទេ ៣០ម៉ឺនដុល្លារ អាមេរិកទេ មិនអាចលើសហ្នឹងទេ ដើម្បីយើងបែងចែក ថវិកាហ្នឹង ទៅដល់សហគ្រាសឲ្យបានច្រើន”។

លោកកៅ ថាច ឲ្យដឹងបន្ថែមថា សម្រាប់ថវិកា៣០ម៉ឺនដុល្លារ ដែលនឹងត្រូវផ្ដល់ឲ្យ បណ្ដាសហគ្រាស ដែលមានស្រាប់ ខ្ចីដើម្បីយកទៅធ្វើការពង្រីក អាជីវកម្ម របស់ខ្លួនបន្ថែមទៀតនោះ បើពួកគេវិនិយោគលើវិស័យម៉ាស៊ីន គឺអាចនឹងគ្រប់គ្រាន់ តាមតម្រូវការរវបស់ពួកគេចង់បាន៕

ដោយ៖ធី លីថូ

To Top