ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ឲ្យ អ្នកដំណើរ តាមជើងហោះហើរលេខ PG933 មកពី បាងកក កាលពីថ្ងៃទី៩ មីនា មកពិនិត្យសុខភាព

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង បានប្រកាសឲ្យ អ្នកដំណើរតាមជើងហោះហើរ លេខ PG933 មកពី បាងកកកាលពីថ្ងៃទី៩មីនា ហើយអង្គុយ នៅជួរទី 22, 23, 24, 25, ឬ 26 ទាក់ទៅក្រសួងសុខាភិបាល ឬមកពិនិត្យសុខភាព ជាបន្ទាន់។

គេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងនៅថ្ងៃទី១៦មីនានេះ ថា”អ្នកដំណើរម្នាក់ នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាំងកក(BANGKOK) បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩ ។ប្រសិនបើអ្នកនៅលើ ជើងហោះហើរ តែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទង ទៅក្រសួងសុខាភិបាល ដោយទូរស័ព្ទទៅលេខ ១១៥ ។

សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល១៤ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ហើយទាក់ទង ក្រសួងសុខាភិបាល ដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមាន រោគសញ្ញាណាមួយ” ៕

To Top