ព័ត៌មានជាតិ

ការនាំចេញផលិតផល ធ្វើដំណើររបស់កម្ពុជា មានចំនួនលើស ១,២ពាន់លានដុល្លារក្នុងឆ្នាំ២០១៩

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC) បានឲ្យដឹងថាការនាំចេញ ផលិតផលធ្វើដំណើរ របស់កម្ពុជាទៅកាន់ ទីផ្សារពិភពលោក មានចំនួនលើស១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ដោយចាប់ផ្ដើមពីកម្រិតទាបខ្លាំង តែប្រហែល៥០លានដុល្លារ ក្នុងឆ្នាំ២០១៦ ក្នុងនោះសហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំបំផុត របស់កម្ពុជា ដែលមានចំនួន ប្រហែល៨០% នៃការនាំចេញសរុប។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC)នៅថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាកំណើន នៃការនាំចេញដ៏សម្បើមនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(GMAC)ក្នុងការដាក់ញត្តិបញ្ចុះបញ្ចូល ទៅសហសហរដ្ឋអាមេរិក ដែលនាំឲ្យមានការពិនិត្យប្រព័ន្ធ អនុគ្រោះពន្ធទូទៅ(GSP)របស់អាមេរិកក្នុងឆ្នាំ២០១៦ ហើយអាមេរិកបានរួមបញ្ចូល មុខទំនិញផលិតផល ធ្វើដំណើរនៅក្នុងបញ្ជីប្រព័ន្ធ អនុគ្រោះពន្ធទូទៅ(GSP)។

ផ្ទាំងពាណិជ្ជកម្ម

GMACក៏បានថ្លែងអំណរគុណ ដល់អ្នកបញ្ជាទិញទាំងអស់ចំពោះ ការទិញផលិតផល ធ្វើដំណើរពីកម្ពុជា និងទំនុកចិត្ត របស់អតិថិជន ប្រើប្រាស់ចុងក្រោយ លើផលិតផល ធ្វើដំណើរដែលផលិត ក្នុងប្រទេសកម្ពុជា ៕

To Top
×