ព័ត៌មានជាតិ

សម្តេច ស ខេង អនុញ្ញាតឲ្យ រដ្ឋមន្រ្តីមុខងារសាធារណៈ ចូលជួបរាយការណ៍ និងស្នើសុំមតិណែនាំ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឲ្យលោក ពេជ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងមន្រ្តីក្រោមឱវាទ ចូលជួបរាយការណ៍ និងស្នើសុំមតិណែនាំ ក្នុងការរៀបចំកញ្ចប់ ឯកសារកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០២០-២០៣០ និងការរៀបចំឯកសារក្របខណ្ឌគតិយុត្ត សម្រាប់ដាក់ឲ្យអនុវត្ត ប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម ៕

ដោយ៖ អេង ប៊ូឆេង

To Top