ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់៖ ព័ត៌មានអំពីគ្រោះថ្នាក់របស់ខ្ញុំ ដែលបានផ្សព្វផ្សាយដោយ News Fast ជាព័ត៌មានមិនពិត

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងថា សម្ដេចសុខសប្បាយជាធម្មតាទេ ហើយព័ត៌មានដែលផ្សាយ អំពីគ្រោះថ្នាក់របស់ខ្ញុំ ដែលបានផ្សព្វផ្សាយដោយ News Fast ជាព័ត៌មានមិនពិត មានគោលបំណងបង្កការភាន់ច្រឡំ និងចេតនាអាក្រក់ណាមួយ។

ប្រតិកម្មរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពី គេហទំព័រ News Fast ផ្សាយថា “ព័ត៌មានក្ដៅៗ! ដំណឹងបឋម សមយុទ្ធព្រឹកម្សិលមិញថ្ងៃទី១៧ មីនា ឆ្នាំ២០២០នេះ យន្តហោះដែល ទា បាញ់ បានជិះប៉ះគ្នាបណ្ដាលឲ្យឆេះ…..”។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងបានសរសេរលើ គេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ មីនានេះថា “សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ព័ត៌មានអំពីគ្រោះថ្នាក់របស់ខ្ញុំ ដែលបានផ្សព្វផ្សាយដោយ News Fast ជាព័ត៌មានមិនពិត មានគោលបំណងបង្កការភាន់ច្រឡំ និងចេតនាអាក្រក់ណាមួយ។ ខ្ញុំសុខសប្បាយជាធម្មតាទេ សូមបងប្អូនជ្រាបជាព័ត៌មាន” ៕

To Top