ភ្នំពេញ៖ មិនថាតែជនជាតិថៃ និងជនបរទេសទាំងអស់ រួមទាំងកម្ពុជា ដែលធ្វើដំណើរតាមយន្តហោះចូលប្រទេសថៃ ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះតទៅ ត្រូវតែមានសំបុត្រពេទ្យ ដែលបញ្ជាក់ថា អ្នកដំណើរមិនមានហានិភ័យ នាំឲ្យឆ្លងជំងឺកូវីដ១៩ និងមានសុពលភាពមិនលើសពី ៧២ម៉ោង មុនកាលបរិច្ឆេទនៃការធ្វើដំណើរ និងឯកសារ/គោលការណ៍ ធានារ៉ាប់រងសុពលភាព ដែលបញ្ជាក់ទឹកប្រាក់ធានារ៉ាប់រង ដែលគ្របដណ្តប់ប្រទេសថៃផង ទាបបំផុតចំនួន ១០ម៉ឺនដុល្លារអាមេរិក និងទទួលរ៉ាប់រងលើជំងឺកូវីដ១៩ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ។