ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចាត់ឲ្យក្រុមការងារ ត្រួតពិនិត្យកំដៅ និងលាងដៃដល់បងប្អូនកងទ័ព មុនចូលក្នុងកងពល ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី២១ ខែមីនា​ ឆ្នាំ២០២០នេះ បានចាត់តាំងឲ្យក្រុមការងារ សុខាភិបាលកងពល ត្រួតពិនិត្យកំដៅ និងលាងដៃដល់បងប្អូនកងទ័ព មុនពេលចូលបម្រើការងារក្នុងកងពល ដើម្បីបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាកើនដល់ចំនួន ៥១ករណី (ស្រី ៤នាក់ ប្រុស ៤៧នាក់) ក្នុងនោះមានជនជាតិចិនម្នាក់ (នៅព្រះសីហនុ ជាសះស្បើយ) អង់គ្លេស ៣នាក់ កាណាដាម្នាក់ ប៊ែលហ្សិកម្នាក់ បារាំង២នាក់ (ក្នុងនេះមានកូនប្រុសបង្កើតអាយុ ៤ខែ) ម៉ាឡេស៊ី ១២នាក់ ខ្មែរ ៣១នាក់ (ក្នុងអ្នកដែលវិលត្រឡប់មកពី ពិធីសាសនានៅប្រទេសម៉ាឡេស៊ី ២៥នាក់) ៕

To Top