ព័ត៌មានជាតិ

ខ្មែរ៧៩នាក់ ដែលចូលរួមបុណ្យសាសនា នៅម៉ាឡេស៊ី រកឃើញ២៣នាក់ ឆ្លងវីរុសកូវីដ១៩

ភ្នំពេញ៖ លោក អូស្មាន់ ហាសាន់ ទេសរដ្ឋមន្រ្តីទទូលបន្ទុកបេសកម្មពិសេស និងជាតំណាងឲ្យអ្នកដឹកនាំ សាសនាឥស្លាម នៅកម្ពុជា បានថ្លែងនៅក្នុងសន្និសិទ្ធិកាសែត នៅរសៀលថ្ងៃទី២១ មីនា នេះថា បងប្អូនខ្មែរឥស្លាមចំនួន៧៩នាក់ ដែលទើបត្រឡប់មក ពីចូលរួុមបុណ្យសាសនា នៅម៉ាឡេស៊ី បានមកអោយក្រុមគ្រូពេទ្យពិនិត្យអស់ហើយ នៅក្នុងចំណោមនោះ ២៣នាក់បានឆ្លងវីរុស កូវីដ១៩។

លោកបានបញ្ជាក់ថា “៧៩នាក់ ដែលចេញមកពី៩ រាជធានី ខេត្ត​ គឺបានទៅធ្វើតេស្ដទាំងអស់ហើយ។ហើយពួកគាត់ត្រូវបានថែទាំដោយមន្ទីសុខាភិបាលនានា ក៏ដូចជាបណញដាពេទ្យដែលនៅប្រចាំការទាំងអស់ បានថែរក្សាយពួកគាត់អោយនៅនឹងមួយកន្លែង។ហើយក្នុងអ្នកជាប់ទាំង២៣នាក់គឺបាននៅសម្រាលព្យាបាលនៅមន្ទីពេទ្យហើយ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ក្រសួងសុខាភិបាលផងដែរ”។

លោក អូស្មាន់ ហាសាន់ ឲ្យដឹងទៀតថាអ្នកមានសញ្ញាកូវីដទាំង២៣នាក់នេះ ត្រូវបានដាក់ឲ្យព្យាបាល នៅមន្ទីរសុខាភិបាល តាមរាជធានី-ខេត្ត។

លោក បញ្ជាក់ថាបងប្អូនខ្មែរ កាន់សាសនាឥស្លាម ចំនួន៣០០នាក់ផ្សេងទៀតដែលមានការប្រាស្រ័យទាក់ទងដោយប្រយោល ជាមួយអ្នកទាំង២៣នាក់ ក៏បានទៅពិនិត្យរកវីរុស កូវីដ១៩ដែរ ក្នុងនោះមាន៥នាក់ មានលទ្ធផលវិជ្ជមាន។

លោកបានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ បងប្អូនខ្មែរកាន់សាសនាឥស្លាម មិនមានការទៅជួបជុំគ្នា ថ្វាយបង្គំនៅព្រះវិហារទៀតទេ ដោយពួកគេថ្វាយបង្គំ នៅផ្ទះរបស់ពួកគេរៀងៗខ្លួន។

ក្នុងឱកាសនោះផងដែរ លោក អូស្មាន់ ហាសាន ក៏បានរំលឹកពីអតីតកាលផងដែរថា “បងប្អូនចាមជាជនជាតិមួយ ដែលកន្លងមកក៏មានជាប្រទេសមួយផងដែរគឺ “ប្រទេសចម្ប៉ា” នៅក្នុងសតវត្សទី៣ទី៤ ។ក៏ប៉ុន្តែបងប្អូនចាមយើង បានរត់ចេញពីប្រទេស ដោយសារមានសង្គ្រាមវឹកវរ រហូតទៅដល់ការបាត់បង់ទឹកដី ហើយមួយចំនួន ក៏បានមករស់នៅលើ ទឹកដីរបស់កម្ពុជា។ ជាភព្វសំណាង នៃស្ដេចព្រះចៅក្រុងកម្ពុជា លោកបានជួយយក អាសារ រយៈពេល២០០ឆ្នាំ រហូតមកដល់បច្ចុប្បន្ន បងប្អូនយើងក៏បានរួមចំណែក ជាមួយបងប្អូនខ្មែរ-ខ្មែរឥស្លាម យើងក៏បានធ្វើការរួមគ្នា សាច់មួយឈាមមួយ ដើម្បីដណ្ដើមយក ឯករាជ្យពីបារាំងដែលបានគ្រប់គ្រងកម្ពុជា យ៉ាងយូរ។ ក្រោយទទូលបាននូវឯករាជ្យ នៅឆ្នាំ២១៩៥៣ ព្រះករុណព្រះមហាក្សត្រ ព្រះមរមរដ្ឋនកោដ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គក៏បានប្រទាននូវសញ្ជាតិ ជូនដល់បងប្អូនជនជាតិចាម ដែលបានមករស់នៅ ជាអន្ដោប្រវេសន៍ នៅលើទឹកដីកម្ពុជា។ ចាប់តាំងពីពេលនោះមកបងប្អូន បានក្លាយទៅជាបងប្អូន សញ្ជាតិខ្មែ រតែកាន់សាសនាឥស្លាម ។

សូមរំលឹកថា គិត ត្រឹម យប់ថ្ងៃទី២០ មីនា មានអ្នកឆ្លងកូវីដ១៩ចំនួន ៥១ នាក់ ក្នុងនោះ អ្នកជា សះស្បើយ ម្នាក់ ៕

To Top