ព័ត៌មានជាតិ

Breaking News: ក្រុមគ្រូពេទ្យជំនាញ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ចិន បានមកដល់កម្ពុជាហើយ

ភ្នំពេញ៖ នៅម៉ោងប្រមាណ ៨៖៤០នាទី ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមជំនាញការប្រយុទ្ធប្រឆាំងវីរុស Covid-19 របស់ប្រទេសចិន បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ច្រកវីអាយភី តាមជើងយន្តហោះពិសេស ។

នេះជាក្រុមគ្រូពេទ្យជំនួយទី១ របស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីត១៩ កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរឲ្យព្រួយបារម្ភ។

ជាមួយគ្នានោះដែរលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជា អញ្ជើញបដិសណ្ឋារកិច្ចដោយផ្ទាល់ នៅព្រលានយន្តហោះ ៕

To Top