ព័ត៌មានជាតិ

មនុស្សជាតិនិងសង្គម ត្រូវដួលរលំដោយសារ តែម៉ាសុីនតូចមួយ

ដកស្រង់ចេញពី Facebook លោក Visoth Sean ៖ ខ្ញុំបានអានដោយរំភើបចិត្តនូវអត្ថបទរបស់លោក Moustapha Dahleb ដែលជាអ្នកនិពន្ធជាតិឆាដដ៏គួរអោយកោតសរសើរម្នាក់តាមរយ:មិត្តភក្តិម្នាក់នៅក្រៅប្រទេសដែលខ្ញុំអត់ទ្រាំមិនបាននិងបកប្រែសម្រួលតាមសមត្ថភាពដែលខ្ញុំមានដូចខាងក្រោម:” មនុស្សជាតិនិងសង្គមត្រូវដួលរលំដោយសារតែម៉ាសុីនតូចមួយ។

វត្ថុអតិសុខុមប្រាណដ៏តូចមួយហៅថាកូរ៉ូណាវីរុសឫកូវីដ១៩បានធ្វើអោយភពផែនដីយើងនេះក្រទ្បាប់ចាក់។ របស់ម្យ៉ាងដែលមិនអាចមើលឃើញបានមកត្រួតត្រាពិភពលោកយើងនេះ។ វាចោទជាសំនួរដល់គ្រប់អ្វីៗទាំងអស់ ហើយផ្លាស់ប្តូររបៀបរបបចាស់ដែលមានស្រាប់។ អ្វីៗទាំងអស់បានវិលត្រទ្បប់ទៅរកសភាពដើមវិញ ទោះបីតាមរបៀបផ្សេងក៏ដោយ។

អ្វីដែលមហាអំណាចលោកខាងលិចមិនអាចសម្រេចបាននៅប្រទេសសុីរី លីប៊ី និងយេមែន អាតូចល្អិតនឹងធ្វើបាន (បទឈប់បាញ់គ្នា កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាម…)
អ្វីដែលកងទ័ពអាល់ហ្សេរីមិនអាចធ្វើបាន (អាតូច ល្អិតនឹងធ្វើបាន ( ចលនាបដិវត្ត Hirak បានបញ្ចប់)។អ្វីដែលគូទំនាស់នយោបាយមិនអាចធ្វើបាន អាតូចល្អិតនឹងអាចធ្វើបាន (ពន្យារពេលកាលបរិច្ឆេទចុងក្រោយសម្រាប់ការបោះឆ្នោត…)
អ្វីដែលបណ្តាក្រុមហ៊ុននានាមិនអាចធ្វើបាន អាតូចល្អិតនឹងអាចធ្វើបាន(កាត់បន្ថយឬលប់ចោលប្រាក់ពន្ធ ផ្តល់ឥណទានដោយមិនយកការប្រាក់ ផ្តល់មូលនិធិសម្រាប់ការវិនិយោគ តម្លៃវត្ថុធាតុដើមយុទ្ធសាស្ត្រទាបជាងមុន…)
នៅមានត…

To Top