Covid-19

ក្រុមពេទ្យជំនាញចិន៖ មនោសញ្ចេតនាចិន-កម្ពុជា ប្រៀបដូចបងប្អូន និងជោគវាសនារួម ដែលមិនអាចបំបែកបាន

ភ្នំពេញ៖ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន បានលេីកឡេីងថា មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាននោះឡើយ។

ក្នុងជំនួបពិភាក្សាការងារជាមួយ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន កាលពីរសៀលថ្ងៃទី២៣ មីនា លោកសាស្រ្តចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអំពីគោលនយោបាយ និងវិធានការទប់ស្កាត់ជម្ងឺវីរុស COVID-19 របស់រាជរដ្ឋាភិបាលកម្ពុជា និងព្រមទាំងបានណែនាំអំពី ស្ថានភាពបច្ចុប្បន្ននៃជម្ងឺវីរុសក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន មានប្រសាសន៍ថា “មនោសញ្ចេតនារវាងចិន និងកម្ពុជាប្រៀបដូចបងប្អូន គឺជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាននោះឡើយ” ។ 

ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន បន្ថែមថា ស្ថិតក្នុងស្ថានភាពដ៏សំខាន់នេះ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលចិន ក្នុងការជួយទប់ស្កាត់ជម្ងឺវីរុស នៅក្នុងប្រទេសកម្ពុជា សមាជិកនីមួយៗមានទំនួលខុសត្រូវខ្ពស់ និងបេសកកម្មដ៏ឧដុង្គឧត្តម។ 

ក្រុមពេទ្យជំនាញគូសបញ្ជាក់ថា យើងទាំងអស់គ្នានឹងធ្វើការ កែសម្រួលផែនការការងារ ប្រកបដោយភាពទាន់ពេលវេលា និងចំចំណុចគោលដៅ ដោយផ្អែកលើដំណឹងព័ត៌មានថ្មីៗ ដែលរាយការណ៍ ជូនដោយភាគីកម្ពុជា ដើម្បីផ្តល់ជាភាពងាយស្រួលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជាមួយនឹងជម្ងឺវីរុស COVID-19 និងព្រមទាំងផ្តល់ជាយោបល់ ប្រកបដោយភាពណែនាំ ក្នុងកិច្ចព្យាបាលអ្នកជម្ងឺ ៕

To Top