កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០ បានជូនដំណើរភ្ញៀវទេសចរណ៍ ចំនួន ៥៣នាក់ ត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពេលមានការអនុញ្ញាតពីក្រសួង សុខាភិបាល ធ្វើតេស្តអវិជ្ជមាន ជំងឺ Covid-19 ។
![](https://dap-news.com/wp-content/uploads/2020/03/391-1-1024x718.jpg)
ខណ:ពេលជូនដំណើរភ្ញៀវ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ការដែលយើងបានមកជូនដំណើរពួកគាត់ពីសណ្ឋាគារ មេគង្គ មកដល់ នាវា ព្រោះក្រសួងសុខាភិបាលប្រទេសកម្ពុជា បានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅប្រទេសពួកគាត់ រៀងៗ ខ្លួន វិញ ក្រោយលទ្ធផល ធ្វើតេស្តសុខភាពទាំង ៥៣នាក់ គ្មានមេរោគ Covid-19នោះទេ ក្រោយពី បាន សម្រាក ស្ថិតក្នុងការតាម ដានចំនួន ១៤ ថ្ងៃ បានកន្លងផុត។
ជាមួយគ្នានេះ លោក អភិបាលខេត្ត បាន ឱ្យដឹងដែរថា ប៉ុន្តែអ្នកដំណើរលើនាវា VIKINGCRUISEJOURNEY នេះចំនួន ៤នាក់ផ្សេងទៀត គឺក្រសួងសុខា ភិបាល នៅមិនទាន់មានការអនុញ្ញាតឱ្យចាកចេញបានទេ ដោយស្ថិតក្នុងការតាមដានសុខភាពបន្តទៀត ស្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
![](https://dap-news.com/wp-content/uploads/2020/03/392-1024x682.jpg)
គូររំលឹកដែរថា ក្រុមភ្ញៀវទេសចរ និងអ្នកបម្រើការងារនៅលើនាវា Viking Cruise Journey ចំនួន ៥៧នាក់ត្រូវបញ្ជូនចេញពីនាវា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ឲ្យមកស្នាក់នៅ ក្នុងសណ្ឋាគារមេគង្គ ដើម្បីតាមដាន និងទុកដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ បើទោះបីលទ្ធផលតេស្ត ដំបូងរបស់ពួកគេអវិជ្ជមាន COVID-19 ក៏ដោយនោះ។
ការសម្រចវិធានការបែបនោះ ក្រោយពេលដែលជនជាតិអង់គ្លេសចំនួន ៣នាក់ នៅលើនាវាមួយគ្នា ត្រូវបានរកឃើញថា បានឆ្លង COVID-19។
![](https://dap-news.com/wp-content/uploads/2020/03/390-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)