ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាសម្ដេច បានសម្រេចចិត្តត្រូវដែលមិន ប្រើយន្តហោះ ទៅជម្លៀសនិស្សិតខ្មែរ ចេញពីទីក្រុងវ៉ូហាន ជាពិសេសមិននាំជំងឺ ចូលស្រុកខ្មែរ និងមិនបំផ្លាញ ទំនាក់ទំនងល្អជាមួយចិន ។