ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងចំនួនអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងដល់៩៣ករណីហើយ បន្ទាប់ពីរកឃើញជនបរទេស នៅខេត្តព្រះសីហនុ ២នាក់បន្ថែមទៀត វិជ្ជមានកូវីដ១៩នៅព្រឹកនេះ ។