ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តមុនចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ជនបរទេសដែលឈឺ នៅកម្ពុជាត្រូវបានទទួល ការព្យាបាលដោយមិនគិតថ្លៃ ដែលនេះជានយោបាយ ផ្ទុយពីវៀតណាម ព្រោះខ្មែរចិត្តធំហើយមានគុណធម៌ ។