ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាឲ្យមន្រ្តីគណបក្ស ប្រជាជនកម្ពុជា ចុះចែកក្រមា អង្ករ និងសម្ភារផ្សេងៗដល់ប្រជាពលរដ្ឋក្រីក្រ នៅមូលដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យមន្រ្តីគណបក្ស ប្រជាជនកម្ពុជាចុះចែកក្រមា អង្ករ និងសម្ភារៈផ្សេងៗ ដល់ប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ក្នុងនោះលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងប្រធានក្រុមការងារ ចុះជួយខេត្តកណ្ដាល ត្រូវធ្វើមុនគេនៅខេត្តកណ្ដាល ជាគំរូដល់ខេត្តដទៃ ។

To Top