ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្ញេីព្រះរាជសារ ជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ជូនប្រជាជាតិកម្ពុជា ។
យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី២៥ មីនា បានសរសេរថា “ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លា(ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19) ជូនប្រជាជាតិកម្ពុជា” ។
សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃេីញអ្នកឆ្លងជំងឺកូវីដ១៩ កេីនដល់ ៩៦នាក់ហេីយ ក្នុងជាសះស្បេីយ ១០នាក់ ៕
![](https://dap-news.com/wp-content/uploads/2020/03/3A62D862-2165-42E7-B798-F47F72E9787C-703x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/03/FAB94080-CE9C-44F0-AC24-F995D707BEE0-787x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)