Covid-19

ព្រះមហាក្សត្រ ជូនពរសម្ដេចតេជោ ទទួលបានជោគជ័យក្នុងបេសកកម្ម ប្រយុទ្ធប្រឆាំងកូវីដ១៩

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្ញេីព្រះរាជសារ ជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ជូនប្រជាជាតិកម្ពុជា ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី២៥ មីនា បានសរសេរថា “ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លា(ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19) ជូនប្រជាជាតិកម្ពុជា” ។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃេីញអ្នកឆ្លងជំងឺកូវីដ១៩ កេីនដល់ ៩៦នាក់ហេីយ ក្នុងជាសះស្បេីយ ១០នាក់ ៕

To Top