ព័ត៌មានជាតិ

TYDA ទទួលមូលនិធិ ៣ម៉ឺនដុល្លារ សម្រាប់ប្រយុទ្ធ កូវីដ១៩

ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ និងភាពចំបាច់ការ ចូលរួមពីសប្បុរសជន ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាត មេរោគផ្លូវដង្ហើថ្មី Covid19 នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន KINNRICH Copper Smelting Co.,LTD និងNew Economic Zone បានឧបត្ថម្ភថវិកាចំនួន ៣០.០០០ ដុល្លាសហរដ្ឋអាមេរិក ជូនដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីប្រយុទ្ធប្រឆាំងជំងឺCovid19។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ មានសប្បុរសជន មួយចំនួន បានចូលរួមក្នុងការ ប្រយុទ្ធប្រឆាំងជំងឺCovid19 តាមរយៈសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) ។

ថ្នាក់ដឹកនាំសមាគមសូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ច ចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួមសកម្មភាព មនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងជំងឺCovid19 តាមរយៈ សមាគមTYDA ។

To Top