ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេរស តៃវ៉ាន់ អញ្ជើញ អ្នកសារព័ត៌មាន អាមេរិកដែលចិនបណ្ដេញ

បរទេស៖ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu តាមសេចក្តីរាយការណ៍ បានបន្តធ្វើការអញ្ជើញ អ្នកសារព័ត៌មាន សហរដ្ឋអាមេរិក៣រូប ឲ្យទៅប្រចាំការនៅលើកោះតៃវ៉ាន់ បន្ទាប់ពីអ្នកសារព័ត៌មាន ទាំងនោះ ត្រូវបានទីក្រុងប៉េកាំង ប្រកាសបណ្ដេញ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Joseph Wu បានមានប្រសាសន៍ដូច្នេះថា “បាទ អ្នកនឹងឃើញថា មនុស្សនៅទីនេះ ស្វាគមន៍អ្នកដោយដៃទាំងពីរ និងប្រកបដោយ ស្មាមញញឹមដ៏បរិសុទ្ធ”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ប្រទេសចិនបាននិយាយថា ខ្លួននឹងដកហូតការប្រគល់សិទ្ធិសារព័ត៌មាន របស់អ្នកកាសែតអាមេរិក ទាំងអស់ នៅប្រទេសចិន ដែលធ្វើការងារឲ្យកាសែត New York Times កាសែត Wall Streets Journal និងកាសែត Washington Post ដែលនឹងត្រូវផុតអាណត្តិនៅចុងឆ្នាំ២០២០៕

ប្រែសម្រួល៖ប៉ាង កុង

To Top