ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ទទួល ឧបករណ៍បាញ់ ថ្នាំសម្លាប់មេរោគ ចំនួន៣០ធុង ពីក្រុមហ៊ុន ខាងស៊ាងលី

កំពង់ចាម ៖ ក្រុមហ៊ុន ខាងស៊ាងលី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានឧបត្ថម្ភ ឧបករណ៍បាញ់ថ្នាំ សម្លាប់មេរោគ ចំនួន ៣០ធុង ដល់អាជ្ញាធរ ខេត្កកំពង់ចាម សម្រាប់ប្រើប្រាស់ បាញ់សម្លាប់មេរោគ តាមតំបន់នានា ប្រឆាំងនឹងជំងឺកូវីដ១៩ ។

ក្នុងពិធីទទួល ឧបករណ៍បាញ់ថ្នាំ សម្លាប់មេរោគពីក្រុមហ៊ុន ខាងស៊ាងលីនោះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម បានថ្លែង អំណរគុណចំពោះ កាយវិការ សប្បុរស ធម៌ ដ៏ប្រពៃរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល នៃវីរុសកូរ៉ូណា (កូវីដ-១៩) ក្នុងការផ្ដល់ជាសម្ភារៈ ធុងសម្រាប់បាញ់ថ្នាំសម្លាប់ មេរោគ ដ៏កាចសាហាវ នេះស្របតាមតម្រូវការ នាពេលបច្ចុប្បន្ន ។

លោក អភិបាលខេត្ត បានបញ្ជាក់ផងដែរថា ឧបករណ៍នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបាញ់សម្លាប់វីរុសកូរ៉ូណា (កូវីដ-១៩) និងមេរោគផ្សេងៗទៀត ដូច្នេះ ត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ឲ្យចំគោលដៅ ដើម្បី ជាការរួមចំណែក បើកយុទ្ធនាការ បង្ការទប់ស្កាត់ ការរីករាល ដាលនៃ វីរុសកូរ៉ូណា នៅតាមស្ថាប័នសា ធារណៈ និងឯកជន ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានឧបក រណ៍បាញ់ថ្នាំ សម្លាប់មេរោគទាំងនោះ លោកអភិបាលខេត្ត ក៏បានប្រគល់ធុងបាញ់ថ្នាំ បន្តទៅឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត កងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាល ពន្ធធនាគារខេត្ត មន្ទីរសុខាភិបាលខេត្ត និងសម្រាប់ រដ្ឋបាលខេត្តកំពង់ចាមផងដែរ៕

To Top