ព័ត៌មានជាតិ

ក្រសួងការពារជាតិ អះអាងថា មកដល់ពេលនេះ មិនទាន់មានកងទ័ពណាម្នាក់ ឆ្លងកូវីដ១៩ ឡើយ

ភ្នំពេញ៖ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារ បន្តរបស់ក្រសួងការពារជាតិ”ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ លោកឈុំ សុជាតិ រដ្ឋលេខាធិការនិង ជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបានអះអាងថា មកដល់ពេលនេះមិនទាន់រកឃើញកងម្លាំងការពារជាតិណាម្នាក់ឆ្លងកូវីដ១៩ឡើយ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកនេះកម្ពុជា បានរកឃើញអ្នកផ្ទុកកូវីដ១៩ មានចំនួន១១០នាក់ ខណ:អ្នកជាសះស្បើយកើនដល់៣៤នាក់៕ដោយ៖ធី លីថូ

To Top