Covid-19

ជំនួយជាសម្ភារ: និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID-19 ជាង ២តោនរបស់ប្រទេសចិន ត្រូវបានប្រគល់ជូ នរាជរដ្ឋាភិបាលកម្ពុជានាព្រឹកនេះ

ភ្នំពេញ៖ នៅវេលាម៉ោង៩ និង៤៥ នាទីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នេះ នៅទីស្ដីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធីប្រគល់ និងទទួលជំនួយឧបត្ថម្ភក្រោម ក្របខណ្ឌអង្គការសង្គមស៊ីវិល សម្រាប់ការពារសុខភាពប្រឆាំងជំងឺ Covid-19 ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក វ៉ង វិនធាន អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្ភារៈ និងឧបករណ៍ពេទ្យប្រឆាំងវីរុស COVID- 19 ជាង២ តោន ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន បានដឹកមកប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងនាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការ ពារជាតិកម្ពុជា បានអញ្ជើញចូលរួមស្វាគមន៍ និងព្រមទាំងបានរៀបចំពិធីប្រគល់ និងទទួលសម្ភារៈនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ទាក់ទងជំនួយរបស់ សាធារណរដ្ឋប្រជាមានិតចិននេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញចិន៧នាក់ បានចាកចេញពីប្រទេសចិន តាមជើងយន្តហោះពិសេស មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចែក រំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងការព្យាបាលជំងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា ហើយក្រុមគ្រូពេទ្យចិនដែលមកកម្ពុជានេះ មិនមែនមកតែមនុស្សនោះទេ ពួកគេព្រមទាំងបាននាំមកនូវ សម្ភារៈបរិក្ខារពេទ្យមកជាមួយផងដែរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺនៅគ្រប់សម្ភារៈបរិក្ខារពេទ្យចិនទាំងអស់ បានបំពាក់ដោយទង់ជាតិកម្ពុជា-ចិន ជា មួយនឹងពាក្យស្លោកថា ជួយគ្នាក្នុងគ្រាក្រស្គាល់ មិត្តល្អក្នុងគ្រាលំបាក។

ដោយឡែកនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅគ្រូពេទ្យឯកទេសយោធាចិនចំនួន ៤នាក់ បានមកដល់កម្ពុជាផងដែរ ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធា នៃកងយោធពលខេមរភូមិន្ទ នៅតាមបណ្តាកងឯកភាព របស់ ខ.ភ.ម ថែមទៀត ៕

To Top